CAM-ASEAN’s Seminar

IMG_0983

Presented by Mr. Seang Sopagna, President of CAM-ASEAN and Mr. Hun Chaya, Head of Teacher Affairs (MC: Miss Sunny) about “ASEAN Economic Integration in 2015” on Sunday, July 27, 2014 at CAM-ASEAN.1

កម្មវិធីសម្ភោធវិទ្យាស្ថានអន្តរជាតិ ខេម-អាស៊ាន

speechនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ត្រូវបានបើកសម្ពោធ ឲ្យដំណើរការក្រោម អធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ។

បណ្ឌិត Robert V. Longo នាយកប្រតិបត្តិវិទ្យាស្ថានអន្តរជាតិ កម្ពុជា-អាស៊ាន បានមានប្រសាសន៍ថា វិទ្យាស្ថាននឹងបណ្តុះ បណ្តាលលើជំនាញបីធំៗរួមមាន ៖ (១ ) ភាសាអង់គ្លេសគ្រប់កម្រិត (២) ជំនាញ (៣) ការស្រាវជ្រាវ ។ វិទ្យាស្ថានមានទស្សន វិស័យចង់ប្រែក្លាយ ជាស្ថាប័នបណ្តុះបណ្តាលជំនាញដល់យុវជន និងអភិវឌ្ឍន៍ធនធានមនុស្ស ឈានមុខគេមួយនាពេល អនាគត ដើម្បីត្រៀមលក្ខណៈសម្បត្តិ របស់យុវជនកម្ពុជា ក្នុងការចូលរួមដោយមានសមត្ថភាព ក្នុងទីផ្សារកម្លាំងពលកម្ម ជំនាញក្នុងតំបន់ ។

លោកបន្តថា វិទ្យាស្ថានប្តេជ្ញាម្រេច ឲ្យបាននូវបេសកកម្មខាងលើ ដោយប្រើប្រាស់វីធីសាស្រ្តបង្រៀនប្លែកៗ និងរួមបញ្ចូល ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ព្រមទំាងការអនុវត្តសកម្មភាពជាក់ស្តែង ។ សិស្ស-និស្សិត នឹងទទួលបានចំណេះដឹង ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ទំាំងការស្តាប់ អាន សរសេរ និងនិយាយ ។

លោកបន្ថែមទៀតថា សិស្ស-និស្សិត ក៏អាចជ្រើសរើសមុខជំនាញដ៏សម្បូរបែប ដែលខ្លួនយល់ថាត្រូវបំពេញបន្ថែម ដើម្បី ភាពជោគជ័យ នៅក្នុងជីវិតការងាររបស់ខ្លួន ដូចជាជំនាញទំនាក់ទំនងអន្តរវប្បធម៌ ជំនាញលក់ ជំនាញនិយាយជាសាធារណៈ ជំនាញសរសេរឯកសារផ្លូវការ ជំនាញភាពជាអ្នកដឹងនំា ជំនាញសហគ្រិនភាសាជាដើម ។ល។ បន្ទាប់ពីបញ្ចប់ការសិក្សា សិស្ស-និស្សិត នឹងមានជំនឿចិត្តខ្ពស់ លើសមត្ថភាពរបស់ខ្លួនឯង និងមានផលិតភាពខ្ពស់ ក្នុងការបំពេញការងារ ។

លោកបណ្ឌិត Jim Vincent ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស បានចែករំលែកបទពិសោធន៍ ៣០ឆ្នាំ បង្រៀននៅតៃវ៉ាន់ និង ប្រទេសជប៉ុន ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ភាសាអង់គ្លេស នឹងដើរតួនាទីកាន់តែសំខាន់ទ្បើង ក្នុងការតភ្ជាប់សហគមន៍ អាស៊ាន និងជំរុញភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់អាស៊ាន នៅក្នុងចរន្តសកលភាវូបនីយកម្ម ។ លោកសង្កត់ធ្ងន់ថា អ្វីសាលាបណ្តុះបណ្តាល ត្រូវមានលក្ខណៈសម្បតិ្ត បួនយ៉ាងជាដាច់ខាត៖ (១) កម្មវីធីសិក្សាច្បាស់លាស់ (២) សាស្រ្តាចារ្យ មាន បទពិសោធន៍ និងគុណវុឌ្ឍិគ្រប់គ្រាន់ (៣) មានសម្ភារឧបទ្ទេស និងបរិក្ខារសម្បូរបែប ជាពិសេសបច្ចេកវិទ្យាព័ត៌មាន និង (៤) គណៈគ្រប់គ្រងមានភាពម៉ត់ចត់ក្នុងការដឹងនាំ។

លោក ហ៊ុន ម៉ានី បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបង្កើតវិទ្យាស្ថាន នេះឡើង ដើម្បីឆ្លើយតប ទៅនឹងតម្រូវការកើនឡើង នូវចំណេះដឹង ជំនាញ និងភាសាបរទេស នៅក្នុងបរិក្ខារសកលភាវូនីយកម្មនេះ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សមាហរណកម្មអាស៊ាន ក៏ដូចជាសមារណកម្មចូលក្នុងចរន្តអន្តរជាតិ យុវជនត្រូវមាន ជំនាញពិតប្រាកដ។ ក្នុងន័យនេះ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវខិតខំធានាឲ្យបាន នូវគុណភាពក្នុងការបណ្តុះបណ្តាល។ ដើម្បីឲ្យកម្មវិធី បណ្តុះបណ្តាលមានគុណភាព លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ត្រូវមានកត្តាសំខាន់ៗ ចំនួនបួន៖ (១) គណៈ គ្រូបង្រៀន មានគរុកោសល្យបង្រៀនច្បាស់លាស់ មានបទពិសោធន៍ជាក់ស្តែងលើជំនាញបង្រៀន និងយកចិត្តទុកដាក់ ក្នុង ការបង្រៀន ប្រកបដោយមនសិការខ្ពស់ (២) កម្មវិធីសិក្សាច្បាស់លាស់ និងការវាយតម្លៃតាមដាន លើការសិក្សារបស់សិស្ស បានទៀងទាត់ (៣) បវិយាកាសសិក្សា និងសម្ភារឧបទ្ទេសគ្រប់គ្រាន់ និង (៤) គណៈគ្រប់គ្រងសាលាត្រូវមានសាមគ្គីល្អ និង មានភាពជាអ្នកដឹកនាំ៕

opening