Monthly Archives: January 2015

គន្លឹះ៣យ៉ាងជួយឱ្យអ្នកបកប្រែ ក្លាយជាអ្នកបកប្រែអាជីព

ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​បក​ប្រែ​ភាសា​ អន្តរជាតិ​ដ៏​ជំនាញ គឺ​មិន​មែន​ត្រូវ​ការ​តែ​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​​តែ​ម្យ៉ាង​​គ្រប់​ គ្រាន់​នោះ​ទេ គឺ​ត្រូវ​ការ​ចំណេះ​ដឹង​ផ្សេង​ៗ​ជា​ច្រើន​មុខ​បន្ថែមទៀត ​ជា​ពិសេស​ចំណេះ​ទូទៅ ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​នៃ​ការ​បកប្រែ​របស់​យើង​កាត់​តែ​ខ្លាំង​ មិន​ទាល់​ក្នុង​ពេល​ដែល​បក​ប្រែ​ភ្លាម​ៗ​ទៅ​កាន់​អ្នក​ទី​បី​ដើម្បី​ស្អាប់​ ។ ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​បក​ប្រែ​ដ៏​ ចំណាន​នេះ លោក ស៊ាង សុបញ្ញា ជា​អ្នក​បក​ប្រែ​ជាន់​ខ្ពស់​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​អស់​រយៈ​ពេល​ ៦ឆ្នាំ ​បច្ចុប្បន្ន​លោក​ជា​នាយក​ក្រុម​ហ៊ុន​បក​ប្រែ​អន្តរ​ជាតិ​ប្រ៊ីជ​ និង​ជា​នាយក​វិទ្យាស្ថាន​អន្តរ​ជាតិ​កម្ពុជា​អាស៊ាន លោក​បាន​ចែក​រំលែក​បទ​ពិសោធន៍​ចំនួន ៣​ចំណុច​​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​បក​ប្រែ​អាជីព ជា​មួយ​បទ​ពិសោធន៍​ដែល​លោក​ធ្លាប់​បាន​ឆ្លង​កាត់​កន្លង​មក​ ។ ចំណុច ​ទី​១ ដែល​លោក​បាន​លើក​ឡើង​ដែល​ជា​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​នោះ​គឺ អ្នក​បក​ប្រែ​ទាំង​អស់ ត្រូវ​តែ​ចេះ​ភាសាជាតិ និង​ភាសា​អន្តរ​ជាតិ (អង់គ្លេស)​ ឲ្យ​បាន​ច្បាស់​លាស់​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ទី២ អ្នក​បក​ប្រែ​ទាំង​អស់ ត្រូវ​មាន​ចំណេះ​ដឹង​ឲ្យ​បាន​ទូលំទូលាយ ដូច​ជា​មាន​ចំណេះ​ដឹង​ផ្នែក​សេដ្ឋកិច្ច​ វប្បធម៌ នយោបាយ​ យុទ្ធសាស្ត្រ​នៃ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​យល់​ដឹង​ពី​ឋានានុក្រម​ច្បាប់ ​នានា និង​មាន​ចំណេះ​ដឹង​ផ្សេង​ៗ​ទៀត ទាំង​ចំណេះ​ជាតិ និង​ចំណេះ​ដឹង​អន្តរ​ជាតិ​ផង​ដែរ ទី៣ អ្នក​បក​ប្រែ​ទាំងអស់ ត្រូវ​មាន​ជំនាញ​ក្នុង​ការ​ស្ដាប់ និង​មាន​ជំនាញ​ក្នុង​ការ​សរសេរ​ ដើម្បី​ជំនួយ​ក្នុង​ការ​ចង​ចាំ​របស់​អ្នក​បក​ប្រែ​ផង​ដែរ​។ សូម ​បញ្ជាក់​ថា លោក ស៊ាង សុបញ្ញា បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈ និង​ផ្នែក​គ្រប់​គ្រង​ពី​សាកលវិទ្យាល័យ Carnegie Mellon…
Read more

វិទ្យាស្ថានអន្តរជាតិ កម្ពុជា អាស៊ាន ដឹកនាំនិស្សិតចុះកម្មសិក្សា នៅរោងចក្រស្រាបៀរកម្ពុជា

វិទ្យាស្ថានអន្តរជាតិ កម្ពុជា អាស៊ាន បានដឹកនាំនិស្សិត​ ដែលកំពុងសិក្សា​នៅក្នុងវិទ្យាស្ថាន ទៅទស្សនកិច្ច​សិក្សា នៅ ក្រុមហ៊ុន​ ខ្មែរ ប្រ៊ូវើរី ជាក្រុមហ៊ុន​ផលិតស្រាបៀរកម្ពុជា ដែលមានទីតាំងសង្កាត់ទួលជើងឯក ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ។ កម្មវិធីទស្សនកិច្ច​របស់និស្សិត​វិទ្យាស្ថានអន្តរជាតិកម្ពុជា អាស៊ាន បានធ្វើឡើងនៅព្រឹកថ្ងៃទី​០៦ មករា ២០១៥ ដោយមាននិស្សិត​ចូលរួម​ប្រមាណជា៨០នាក់ រួមទាំងបុគ្គលិក​ សាស្ត្រាចារ្យ វិទ្យាស្ថានអន្តរជាតិកម្ពុជា អាស៊ាន​ជាច្រើនផងដែរ ។ លោក ហេង វណ្ណពុទ្ធបណ្ឌិត អ្នកគ្រប់គ្រង​ផ្នែកនិស្សិត​នៃ​វិទ្យាស្ថានអន្តរជាតិ​កម្ពុជា អាស៊ាន និងជា​អ្នក​ដឹកនាំ ក្នុងកម្មវិធីទស្សនកិច្ច​នេះ បានអោយដឹងថា ថ្វីត្បិតតែវិទ្យាស្ថានយើងទើបតែបើក​ថ្មីៗនេះ​ក៏ដោយ តែយើងក៏ត្រូវគិតពី​គុណភាព​ជាចំបង ។ ហើយក្រៅពីការសិក្សា​នៅក្នុង​សាលា​យើងក៏បានបង្កើត​កម្មវិធី​ អនុវត្ត​ជាក់ស្ដែង ដូចជា​ពេលនេះ​ក្តី ក្នុងកម្មសិក្សា​របស់និស្សិត​ ដែលរៀបចំឡើង​ដោយវិទ្យាស្ថានផ្ទាល់ ក្នុងគោលបំណង​ដើម្បីអោយនិស្សិត​ទាំងអស់​ទទួលបាននូវបទពិសោធន៍ថ្មីៗ នៅខាងក្រៅថ្នាក់រៀន អាចអោយនិស្សិត​ រៀន​កត់ត្រាពីចំនុច​សំខាន់ៗ​ដោយខ្លួនឯង ជាក់ស្ដែង​ក្នុងកម្មវិធីទស្សនកិច្ច​នេះ ក្រុមហ៊ុន​ខ្មែរ ប្រ៊ូវើរី​ក៏បានចាត់តំណាង​ដើម្បីបង្ហាញ ពីសង្វាក់ផលិតកម្មរបស់ខ្លួនដល់និស្សិត​ ដូចនេះ​និស្សិត​ ទាំងអស់​ត្រូវ​កត់និងចងចាំពីអ្វីដែល​តំណាង​ក្រុមហ៊ុន​ណែនាំ ។ ម្យ៉ាងវិញ ទៀត​…
Read more